តរណិយត្ថេរាបទានទី ៤

ក្បាលទី 60 · ទំព័រ 736

ព្រះមានព្រះភាគ ព្រះនាមអត្ថទស្សី ជាធំជាងសត្វ ជើង ២ ជានរាសភៈ មានពួកសាវ័កហែហម ស្តេចចូលទៅកាន់ ឆ្នេរទន្លេគង្គា ។ ឯទន្លេគង្គា មានទឹកពេញប្រៀប ល្មមក្អែកឱន ផឹកបាន ជាស្ទឹងដែលគេឆ្លងបានដោយកម្រ ខ្ញុំបានចម្លងភិក្ខុសង្ឃ ផង ព្រះពុទ្ធដ៏ឧត្តមជាងសត្វជើងពីរផង ។ ក្នុងកប្បទី ១៨០០ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការចម្លង ។ ក្នុងកប្បទី ១៣០០ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៥ ជាតិ ព្រះនាម សព្វោភវៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មាន កម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន ប្រតិបត្តិហើយ ។ បានឮថា ព្រះតរណិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។