កោរណ្ឌបុបិ្ឆយត្ថេរាបទានទី ៨

ក្បាលទី 60 · ទំព័រ 740

ខ្ញុំឃើញស្នាមព្រះបាទ ដែលទ្រង់ជាន់ទុក ប្រដាប់ ដោយគ្រឿងអលង្ការ គឺចក្ក ហើយដើរទៅតាមលំដាប់នៃស្នាម ព្រះបាទរបស់ព្រះមហេសី ព្រះនាមវិបស្សី ។ ខ្ញុំបានឃើញផ្កា ស្មៅកន្ទុយដំរីរីកល្អហើយ បូជាទាំងឫស ខ្ញុំជាអ្នកមានចិត្តរីករាយ បានថ្វាយបង្គំ នូវស្នាមព្រះបាទ ដ៏ប្រសើរ ដោយចិត្តរីករាយ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ៥៧ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១ អង្គ ព្រះនាមវីតមលៈ ទ្រង់ បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះកោរណ្ឌបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។