បាបនិវារិយត្ថេរាបទានទី ១០

ក្បាលទី 60 · ទំព័រ 742

ខ្ញុំមានចិត្តជ្រះថ្លា បានថ្វាយឆត្រ ១ ដល់ព្រះមានព្រះភាគ ព្រះនាមតិស្សៈ ជាទេវតារបស់ទេវតា ជាតាទិបុគ្គល ។ ខ្ញុំ បានឃាត់អំពើបាប ហើយបំពេញតែអំពើកុសល ទេវតាតែងបាំង ឆត្រ ( ឲ្យខ្ញុំ ) ព្ធដ៏អាកាស នេះជាផលនៃបុព្វកម្ម ។ ភពជាទីបំផុត របស់ខ្ញុំ កំពុងប្រព្រឹត្តទៅ ភពទាំងអស់ ខ្ញុំបានគាស់រម្លើង ចោលហើយ ខ្ញុំទ្រទ្រង់រាងកាយជាទីបំផុត ក្នុងសាសនានៃព្រះ សម្មាសម្ពុទ្ធ ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយឆត្រ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា ផលនៃការថ្វាយឆត្រ ។ ក្នុងកប្បទី ៧២ អំពីកប្បនេះ ខ្ញុំបានកើត ជាស្តេចចក្រពត្តិ ៨ ជាតិ ជាធំជាងជន ព្រះនាមមហានិទាន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ ជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិ ហើយ ។ បានឮថា ព្រះបាបនិវារិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។ ឧទ្ទាន កណិការបុប្ឆិយត្ថេរាបទាន ១ មិនេលបុប្ផិយត្ថេរាបទាន ១ កឹកណិកបុប្ផិយត្ថេរាបទាន ១ តរណិយត្ថេរាបទាន ១ និគ្គុណ្ឌិបុប្ផិយត្ថេរាបទាន ១ ឧទកទាយកត្ថេរាបទាន ១ សលឡមាលិយត្ថេរាបទាន ១ កោរណ្ឌបុប្ផិយត្ថេរាបទាន ១ អាធារទាយកត្ថេរាបទាន ១ បាបនិវារិយត្ថេរាបទាន ១ មានគាថា ៤៨ ។