បានធិទាយកត្ថេរាបទានទី ២
ក្បាលទី 60 · ទំព័រ 745
ខ្ញុំបានថ្វាយស្បែកជើងដល់ឥសី អ្នកមានមេត្តាចិត្ត មានតបធម៌ នៅក្នុងព្រៃ ចម្រើនឈាន ចម្រើនធម៌ ។ បពិត្រ ព្រះអង្គជាធំជាងសត្វជើងពីរ ជាច្បងក្នុងលោក ជានរាសភៈ ខ្ញុំ តែងបានទទួលនូវយាន ជាទិព្វ ដោយកម្មនោះ នេះជាផលនៃ បុព្វកម្ម ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះ ហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា ផលនៃស្បែកជើង ។ ក្នុងកប្បទី ៧៧ អំពីកប្បនេះ ខ្ញុំបានកើតជា ស្តេចចក្រពត្តិ ៨ ជាតិ ព្រះនាមសុយានៈដូចគ្នា ទ្រង់មានកម្លាំង ច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន ធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន ប្រតិបត្តិហើយ ។ បានឮថា ព្រះបានធិទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។