រំសិសញ្ញកត្ថេរាបទានទី ៥

ក្បាលទី 60 · ទំព័រ 748

( ខ្ញុំបានឃើញ ) ព្រះសុជាតសម្ពុទ្ធ ទ្រង់មានរស្មី ច្រើនដូចព្រះអាទិត្យដែលទើបនឹងរះ ឬដូចព្រះចន្ទមានរស្មីលឿង ព្រះអង្គប្រសើរ ដូចខ្លាធំ និងគោឧសភៈ ត្រង់ចន្លោះនៃភ្នំ ។ អានុភាពរបស់ព្រះពុទ្ធនោះ រុងរឿង ក្នុងចន្លោះភ្នំ ខ្ញុំធ្វើចិត្តឲ្យ ជ្រះថ្លាក្នុងរស្មីហើយ ក៏បានទៅរីករាយក្នុងស្ថានសួគ៌ អស់ ១ កប្ប ។ ក្នុងកប្បទាំងឡាយដ៏សេស ខ្ញុំបានធ្វើកុសល ដោយចិត្ត ជ្រះថ្លានោះផង ដោយការរពឫកពុទ្ធគុណផង ។ ក្នុងកប្បទី ៣០០០០ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបាននូវ សញ្ញា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះផលនៃសេចក្តីសម្គាល់ក្នុង ព្រះពុទ្ធ ។ ក្នុងកប្បទី ៥៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេច ចក្រពត្តិ ១ អង្គ ជាធំជាងជន ព្រះនាមសុជាតៈ ទ្រង់មាន កម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន ប្រតិបត្តិហើយ ។ បានឮថា ព្រះរំសិសញ្ញកត្ថេរមានអាយុ បានសម្តែង នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។