សន្ធិតត្ថេរាបទានទី ៦
ក្បាលទី 60 · ទំព័រ 749
ខ្ញុំមានស្មារតី បាននូវសញ្ញា ១ ដែលតាំងនៅក្នុង ព្រះពុទ្ធ ត្រង់ដើមអស្សត្ថព្រឹក្ស ដែលមានរស្មីខៀវ ដុះឡើង ទ្រុបទ្រុល ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះ ហេតុដែលខ្ញុំបាននូវសញ្ញា ខ្ញុំដល់នូវការអស់ទៅនៃអាសវៈ ដោយ អំណាចនៃសញ្ញានោះ ។ ក្នុងកប្បទី ១៣ អំពីកប្បនេះ ខ្ញុំបាន កើតជាស្តេចចក្រពត្តិ ព្រះនាមវនិទ្ធៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះសន្ធិតត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។