អក្កន្តសញ្ញកត្ថេរាបទានទី ៨
ខ្ញុំយកសាដកអាក្រក់ ( សាដកសាច់ក្រាស់ ) ហើយ សិក្សាមន្ត ក្នុងខាងមុខនៃព្រះឧបជ្ឈាយ៍ ដើម្បីដល់នូវការទម្លាយ ពក ។ ខ្ញុំបានឃើញព្រះពុទ្ធព្រះនាមតិស្សៈ ទ្រង់ប្រាសចាកធូលី គឺកិលេស គួរទទួលនូវគ្រឿងបូជា ព្រះអង្គខ្ពង់ខ្ពស់ ប្រសើរ លើសលុប ទ្រង់ត្រាស់ដឹងនូវសច្ចៈ ឧត្តមជាងគណៈ ។ លុះខ្ញុំ បានឃើញព្រះមហាវីរៈ ជានរៈដ៏ឧត្តម ខ្ពង់ខ្ពស់បំផុត ជាច្បងក្នុង លោក ជានរាស់ភៈ ទ្រង់ជាន់សំពត់ដ៏អាក្រក់ ដែលខ្ញុំក្រាល ហើយ ព្រះអង្គបំភ្លឺលោក ដូចព្រះចន្រ្ទ ទ្រង់ប្រាសចាកមន្ទិល បានថ្វាយបង្គំព្រះបាទារបស់ព្រះសាស្តា ដោយចិត្តជ្រះថ្លា ។ ក្នុង កប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយសាដក អាក្រក់ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយសាដក អាក្រក់ ។ ក្នុងកប្បទី ៣៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេច ចក្រពត្តិ ១ អង្គ ជាធំជាងជន ព្រះនាមសុនន្ទៈ ទ្រង់មានកម្លាំង ច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំ បានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន ប្រតិបត្តិហើយ ។ បានឮថា ព្រះអក្កន្តសញ្ញកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។