សប្បិទាយកត្ថេរាបទានទី ៩

ក្បាលទី 60 · ទំព័រ 752

ខ្ញុំអង្គុយក្នុងប្រាសាទដ៏ប្រសើរ មានពួកនារីចោមរោម បានឃើញព្រះសមណៈ ជាមហាវីរៈ ជាទេវតាដ៏ក្រៃលែង ជា នរាសភៈ ទ្រង់មានអាពាធ ស្តេចចូលមកជិត ខ្ញុំក៏នាំមកកាន់ផ្ទះ ខ្ញុំបានថ្វាយសប្បិ និងប្រេង ដល់ព្រះសិទ្ធត្ថមហេសី ។ ខ្ញុំឃើញ ( ព្រះអង្គ ) មានក្រវល់ក្រវាយរម្ងាប់ហើយ មានមុខ្រិន្ទិយ ស្រស់បស់ ក៏ថ្វាយបង្គំព្រះបាទារបស់ព្រះសាស្តា ហើយដើរទៅ ខាងមុខ ។ ព្រះវីរៈសមណៈ ទ្រង់ដល់នូវត្រើយនៃឫទ្ធិ ទ្រង់ ឃើញខ្ញុំនោះ មានសេចក្តីជ្រះថ្លាស្មោះ ក៏ហោះឡើងកាន់អាកាស ដូចស្តេចហង្សហើរទៅព្ធដ៏អាកាស ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយទាន ខ្ញុំមិនដែល ស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយសប្បិ និងប្រេង ។ ក្នុងកប្បទី ១៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១ អង្គ ព្រះនាម ទុតិទេវៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះសប្បិទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។