អាលម្ពណទាយកវគ្គោ

ក្បាលទី 60 · ទំព័រ 754

ខ្ញុំបានថ្វាយបង្កាន់ដៃ ដល់ព្រះមានព្រះភាគ ព្រះនាម អត្ថទស្សី ជាច្បងក្នុងលោក ទ្រង់នឹងធឹង ជាធំជាងពួកសត្វជើងពីរ ជាតាទិបុគ្គល ។ ខ្ញុំគ្រប់គ្រងផែនដីធំទល់នឹងសាគរ ញ៉ាំងឥស្សរិយយស ឲ្យប្រព្រឹត្តទៅក្នុងពួកសត្វផង លើផែនពសុធាផង ។ ខ្ញុំដុតបំផ្លាញកិលេសទាំងឡាយហើយ គាស់រម្លើងភពទាំងពួង ចោលហើយ បានដល់វិជ្ជា ៣ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើ ហើយ ព្រោះកុសលកម្មនេះ ។ ក្នុងកប្បទី ៦២ អំពីកប្បនេះ ខ្ញុំ បានកើតជាស្តេចចក្រពត្តិ ៣ ជាតិ ព្រះនាមឯកាទស្សិតៈដូចគ្នា ទ្រង់មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះអាលម្ពនទាយកត្ថេរមានអាយុ បានសម្តែង នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។