អជិនទាយកត្ថេរាបទានទី ២
ក្នុងកប្បទី ៣១ អំពីកប្បនេះ ខ្ញុំបានកើតជាបុរស អ្នក ក្រាលកម្រាលសម្រាប់គណៈ បានឃើញព្រះពុទ្ធ ទ្រង់ប្រាសចាក ធូលី គឺរាគៈ គួរទទួលនូវគ្រឿងបូជា ។ ខ្ញុំបានថ្វាយកំណាត់ ស្បែកខ្លាដល់ព្រះសិខី ជាលោកពន្ធុ បពិត្រព្រះអង្គជាធំជាង សត្វជើងពីរ ជាច្បងក្នុងលោក ជានរាសភៈ ខ្ញុំបានទទួលនូវ សម្បត្តិ ហើយដុតបំផ្លាញនូវពួកកិលេស ដោយកម្មនោះ ខ្ញុំ ទ្រទ្រង់រាងកាយជាទីបំផុត ក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយស្បែក ខ្លា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយស្បែកខ្លា ។ ក្នុងកប្បទី ៥០ អំពីកប្បនេះ ខ្ញុំ បានកើតជាស្តេចចក្រពត្តិ ព្រះនាម សុទាយកៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំង ច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន ធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន ប្រតិបត្តិហើយ ។ បានឮថា ព្រះអជិនទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។