ទ្វេរតនិយត្ថេរាបទានទី ៣

ក្បាលទី 60 · ទំព័រ 756

ក្នុងភពមុន ខ្ញុំកើតជាព្រានម្រឹគ នៅក្នុងព្រៃធំ បាន ឃើញព្រះសម្ពុទ្ធ ទ្រង់ប្រាសចាកធូលី គឺរាគៈ គួរទទួលនូវគ្រឿង បូជា ។ ខ្ញុំបានថ្វាយដុំសាច់ដល់ព្រះវិបស្សីមហេសី ខ្ញុំបាននូវ ឥស្សរភាពក្នុងលោក ព្រមទាំងទេវលោក ។ រតនៈតែងកើតឡើង សម្រាប់ខ្ញុំ ដោយការថ្វាយនូវសាច់នេះ រតនៈ ២ យ៉ាងក្នុង លោក កើតដល់ខ្ញុំ ដោយចំណែកនៃផលបច្ចុប្បន្ន ។ ខ្ញុំគ្រប សង្កត់នូវសត្វលោកទាំងអស់នោះ ដោយចំណែកនៃការថ្វាយ សាច់ ខ្លួនរបស់ខ្ញុំទន់ភ្លន់ផង ទាំងបញ្ញា ( របស់ខ្ញុំ ) ក៏ដឹង នូវហេតុដ៏ល្អិតផង ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាល នោះ ព្រោះហេតុដែលខ្ញុំបានថ្វាយសាច់ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃមំសទាន ។ ក្នុងកប្បទី ៤ អំពីកប្បនេះ ខ្ញុំនោះ បាន កើតជាស្តេចចក្រពត្តិ ១ អង្គ ជាធំជាងជន ព្រះនាមមហារោហិត ទ្រង់មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះទ្វេរតនិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។ ទ្វេរតនិយត្ថេរាបទាន ចប់ ភាណវារទី ១០ ចប់