ឯកវន្ទនិយត្ថេរាបទានទី ១០
ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយបង្គំ ព្រះពុទ្ធដ៏ប្រសើរ ព្រះនាមវេស្សភូ ជាឧសភៈដ៏ប្រសើរ ទ្រង់ មានព្យាយាម ទ្រង់ឈ្នះមារ ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែល ស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយបង្គំ ។ ក្នុងកប្បទី ២៤ ខ្ញុំបាន កើតជាស្តេចចក្រពត្តិ ១ អង្គ ព្រះនាមវិគតានន្ទៈ ទ្រង់បរិបូណ៌ ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង សាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះឯកវន្ទនិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។ ឧទ្ទាន អាលម្ពនទាយកត្ថេរាបទាន ១ អជិនទាយកត្ថេរាបទាន ១ ទ្វេរតនិយត្ថេរាបទាន ១ អារក្ខទាយកត្ថេរាបទាន ១ អព្យាធិកត្ថេរាបទាន ១ វកុលបុប្ផិយត្ថេរាបទាន ១ សោវណ្ណវដំសកិយត្ថេរាបទាន ១ មិញ្ជវដំសកិយត្ថេរាបទាន ១ សុកតាវេឡិយត្ថេរាបទាន ១ ឯកវន្ទនិយត្ថេរាបទាន ១ មានគាថា ៥៥ ដែលពួកអ្នកប្រាជ ឃើញនូវប្រយោជន៍ បានរាប់ហើយ ។