អដ្ឋកថាបុបិ្ផិយវគ្គទី ២១ ជាដើម

ក្បាលទី 60 · ទំព័រ 765

បុប្ផិយវគ្គទី ២១ ជាដើម ៣ [ ១០១-១៣០ ] តទៅនេះ គ្រប់អបទាន ខ្ញុំពណ៌នាចំពោះបទដែល មិនជាក់ច្បាស់ ព្រះថេរៈគ្រប់អង្គក្នុងវគ្គទី ២១, ២២, ២៣ មានឈ្មោះតាម បុណ្យដែលលោកធ្វើមកឯង ប្លែកគ្នាត្រឹមតែបុណ្យដែលធ្វើ ។ ព្រះនាម ព្រះពុទ្ធដែលព្យាករឲ្យព្រះថេរៈទាំងនោះក្តី នគររបស់លោកក្តី ជាពាក្យងាយ យល់ទាំងអស់ ព្រោះបានពោលមកហើយ ។ ម្យ៉ាងទៀត អត្ថនៃគាថាក្នុង អបទាន ដឹងបានងាយតាមគន្លងន័យដែលពោលមកហើយ ដូច្នេះ ។ ខ្ញុំចេញទៅអំពីទ្វារអារាម បានក្រាលបន្ទះក្តារផង តម្កល់ទឹកទុកផង ដើម្បីសម្រេចប្រយោជន៍ដ៏ខ្ពង់ខ្ពស់ ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើ កុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃអាសនៈ និង ទឹក ។ ក្នុងកប្បទី ១៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមអភិសាមៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំង ច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន ធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន ប្រតិបត្តិហើយ ។ បានឮថា ព្រះឧទកាសនទាយកត្ថេរមានអាយុ បានសម្តែង នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។ កាលនោះ ខ្ញុំកើតជានាយស្មូនឆ្នាំង នៅក្នុងក្រុងពន្ធុមតី បានរក្សាភាជន៍របស់ភិក្ខុសង្ឃ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានរក្សាភាជន៍ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា ផលនៃភាជន៍ ។ ក្នុងកប្បទី ៥៣ អំពីកប្បនេះ ខ្ញុំបានកើតជា ស្តេចចក្រពត្តិ ១ អង្គ ព្រះនាមអនន្តជលិ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។