សាលបុប្ផិយត្ថេរាបទានទី ៣
ក្បាលទី 60 · ទំព័រ 769
កាលនោះ ខ្ញុំកើតជាអ្នកធ្វើនំ នៅក្នុងក្រុងអរុណវតី បានឃើញព្រះជិនស្រី ព្រះនាមសិខី ស្តេចនិមន្តតាមទ្វាររបស់ខ្ញុំ ។ ខ្ញុំមានចិត្តជ្រះថ្លា បានទទួលបាត្ររបស់ព្រះពុទ្ធ ហើយថ្វាយផ្កា សាលព្រឹក្ស ដល់ព្រះសម្ពុទ្ធ ដែលកំពុងស្តេចទៅតាមផ្លូវតែ មួយព្រះអង្គ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំ បានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផ្កាសាលព្រឹក្ស ។ ក្នុងកប្បទី ១៤ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេច ចក្រពត្តិ ព្រះនាមអមិតញ្ជលៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការមាន កម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះសាលបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។