អដ្ឋកថាកិលញ្ជទាយកត្ថេរាបទាន
ក្បាលទី 60 · ទំព័រ 772
គប្បីជ្រាបអធិប្បាយក្នុងអបទានទី ៤ ដូចតទៅនេះ បទថា តិវរាយំ បុរេ រម្មេ មានវិគ្គហៈថា ឈ្មោះថា តិវរា ព្រោះហុមព័ទ្ធជុំវិញ ដោយកំពែង ៣ ជាន់ ។ ឈ្មោះថា រម្ម ព្រោះជាទីត្រេកអរនៃចិត្ត ដោយ គ្រឿងឧបភោគ មានរបស់ទំពា និងរបស់បរិភោគជាដើម ដោយសំពត់ និង គ្រឿងអាភរណៈជាដើម និងដោយការរាំ ការច្រៀងជាដើម ភ្ជាប់សេចក្តីថា ខ្ញុំបានជាជាងផែងក្នុងនគរតិវរា ដែលគួរជាទីត្រេកអរនៃចិត្តនោះ ។