វណ្ណការកត្ថេរាបទានទី ៦
ក្បាលទី 60 · ទំព័រ 775
ក្នុងកាលនោះ ខ្ញុំកើតជាជាងជ្រលក់ ក្នុងក្រុងអរុណវតី បានជ្រលក់គ្រឿងប្រដាប់ ដាក់សំពត់ក្នុងចេតិយ ឲ្យមានពណ៌ ផ្សេងៗ ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះ ហេតុដែលខ្ញុំបានប្រជក់ពណ៌ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល នៃវណ្ណទាន ។ ក្នុងកប្បទី ២៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេច ចក្រពត្តិ ១ អង្គ ព្រះនាមចន្ទសមៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះវណ្ណការកត្ថេរមានអាយុ បានសម្តែងនូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។