អដ្ឋកថាវណ្ណការកត្ថេរាបទាន
ក្បាលទី 60 · ទំព័រ 776
គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៦ ដូចតទៅនេះ បទថា វណ្ណការោ អហំ តទា មានវិគ្គហៈថា ឈ្មោះថា វណ្ណការ ព្រោះរមែងធ្វើ គឺជ្រលក់សំពត់ទាំងឡាយដោយពណ៌ មានពណ៌ខេវោ លឿង និងក្រហមជាដើម អធិប្បាយថា ខ្ញុំជាជាងជ្រលក់សំពត់ ក្នុងពេលដែលយក សំពត់ទាំងឡាយស្រោមព្រះចេតិយ បានជ្រលក់សំពត់ទាំងឡាយ ឲ្យមាន ពណ៌ផ្សេងៗ ។