បិយាលបុប្ផិយត្ថេរាបទានទី ៧

ក្បាលទី 60 · ទំព័រ 777

ក្នុងភពមុន ខ្ញុំបានកើតជាព្រានម្រឹគ នៅក្នុងព្រៃធំ បាន ឃើញដើមទ្រយឹងដែលមានផ្ការីក ក៏បាចសាចទៅត្រង់ផ្លូវដើរ ។ ខ្ញុំមានចិត្តជ្រះថ្លា បានកាន់យកបាត្ររបស់ព្រះពុទ្ធ ហើយថ្វាយផ្កា ទ្រយឹងដល់ព្រះពុទ្ធ ដែលទ្រង់ពុទ្ធដំណើរក្នុងផ្លូវ ( នោះ ) ។ ក្នុង កប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិន ដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះបិយាលបុប្ផិយត្ថេរមានអាយុ បានសម្តែង នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។