អដ្ឋកថាបិយាលបុប្ផិយត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 778

គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៧ ដូចតទៅនេះ បទថា បិយាលំ បុប្ផិតំ ទិស្វា បានដល់ ឃើញដើមទ្រយឹងមានផ្ការីកល្អ ។ បទថា គតមគ្គេ ខិបឹ អហំ សេចក្តីថា ខ្ញុំជាព្រានម្រឹគ បេះយកផ្កាទ្រយឹង មករោយបូជាត្រង់ផ្លូវយាងរបស់ព្រះសម្ពុទ្ធ ។