អមយាគទាយកត្ថេរាបទានទី ៨

ក្បាលទី 60 · ទំព័រ 779

ខ្ញុំគ្មានសេចក្តីរឹងត្អឹង ក្នុងសិប្បៈរបស់ខ្លួន បានដើរទៅក្នុង ព្រៃធំ ខ្ញុំឃើញព្រះសម្ពុទ្ធ កំពុងធ្វើពុទ្ធដំណើរទៅ ក៏ថ្វាយនូវ ការបូជាដោយផ្លែស្វាយ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុង កាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយទាន ខ្ញុំមិនដែលស្គាល់ ទុគ្គតិ នេះជាផលនៃការបូជាដោយផ្លែស្វាយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះអម្ពយាគទាយកត្ថេរមានអាយុ បានសម្តែង នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។