អដ្ឋកថាអមយាគទាយកត្ថេរាបទាន
ក្បាលទី 60 · ទំព័រ 780
បទថា សកេ សិប្បេ អបត្ថទ្ធោ សេចក្តីថា ខ្ញុំជាបុគ្គល មិនរឹងត្អឹង ជាអ្នកតាំងមាំ ឈ្លាសក្នុងសិប្បៈរបស់ខ្លួន ដូចជាតក្កស្រាស្ត និង ព្យាករណស្រាស្តជាដើម បានទៅកាន់ព្រៃជ្រៅ ។ បទថា សម្ពុទ្ធំ យន្តំ ទិស្វាន បានដល់ ជួបព្រះសម្មាសម្ពុទ្ធ ព្រះនាមវិបស្សី កំពុងយាងទៅកាន់ ដងព្រៃ ។ បទថា អម្ពយាគំ អទាសហំ សេចក្តីថា ខ្ញុំបានថ្វាយ ផ្លែស្វាយ ។