ជគតិការកត្ថេរាបទានទី ៩

ក្បាលទី 60 · ទំព័រ 781

កាលព្រះអត្ថទស្សី ជាលោកនាថ ទ្រង់ប្រសើរជាង ពួកនរៈ ព្រះអង្គបរិនិព្វានហើយ ខ្ញុំបានឲ្យគេជម្រះផែនដី ត្រង់ កន្លែងព្រះស្តូបដ៏ប្រសើរ របស់ព្រះពុទ្ធ ។ ក្នុងកប្បទី ១៨០០ ក្នុង កាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែល ស្គាល់ទុគ្គតិ នេះជាផលនៃផែនដី ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះជគតិការកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។