នាគកេសរិយត្ថេរាបទានទី ២
ក្បាលទី 60 · ទំព័រ 787
ខ្ញុំធ្វើធ្នូមិនឲ្យមុតហើយ ដើរចូលទៅក្នុងព្រៃ បានឃើញ ដើមខ្ទឹង មានផ្ការីកកញ្ចុំ ដែលតាំងឡើងខាងចុងថ្នាំង ខ្ញុំកាន់យក ដោយដៃទាំងពីរ ធ្វើអញ្ជលីលើត្បូង បានបូជាដល់ព្រះពុទ្ធ ព្រះនាម តិស្សៈ ជាលោកពន្ធុ ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះ ហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃ ពុទ្ធបូជា ។ ក្នុងកប្បទី ៧៧ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាម សមោក្ខរណៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំង ច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន ធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន ប្រតិបត្តិហើយ ។ បានឮថា ព្រះនាគកេសរិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។