អដ្ឋកថានាគកេសរិយត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 788

គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ២ ដូចតទៅនេះ បទថា ធនុំ អទ្វេជ្ឈំ កត្វា សេចក្តីថា ដាក់ព្រួញ ( ក្នុងបំពង់ ) ត្រាច់ ទៅដើម្បីសម្លាប់សត្វ មានម្រឹគជាដើម ។ បទថា កេសរំ ឱគតំ ទិស្វា សេចក្តីថា ឃើញដើមបុសនាគ មានផ្ការីកស្គុះស្គាយជាកម្រង ។ បទថា ពុទ្ធស្ស អភិរោបេសឹ សេចក្តីថា ខ្ញុំមានចិត្តជ្រះថ្លា លើកឡើងបូជាដល់ ព្រះមានព្រះភាគ ព្រះនាមតិស្សៈ ដែលយាងមកត្រង់ព្រៃ ។