នឡិនកេសរិយត្ថេរាបទានទី ៣
ក្បាលទី 60 · ទំព័រ 789
ក្នុងភពមុន ខ្ញុំកើតជាសត្វមាន់ទឹក នៅក្នុងកណ្តាល ជាតស្រះ កាលនោះ ខ្ញុំបានឃើញ ( ព្រះសម្ពុទ្ធ ) ជាទេវតាដ៏ ប្រសើរ កំពុងស្តេចធ្វើពុទ្ធដំណើរទៅព្ធដ៏អាកាស ។ ខ្ញុំមានចិត្ត ជ្រះថ្លា បានពាំយកកេសរ ( ផ្កាឈូក ) ដោយចំពុះ ហើយបូជា ដល់ព្រះពុទ្ធ ព្រះនាមតិស្សៈ ជាលោកពន្ធុ ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ៧៣ ខ្ញុំបានកើតជា ស្តេចចក្រពត្តិ ព្រះនាមសត្តបត្តៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះនឡិនកេសរិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។