អដ្ឋកថានឡិនកេសរិយត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 790

គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៣ ដូចតទៅនេះ បទថា ជលកុក្កុដោ បានដល់ មាន់ទឹក ត្រាច់ទៅក្នុងជាតស្រះ ។ បទថា តុណ្ឌេន កេសរឹ គយ្ញ សេចក្តីថា ខ្ញុំបានយកចំពុះពាំផ្កាឈូកលើកឡើងបូជា ដល់ព្រះមានព្រះភាគព្រះនាមតិស្សៈ ដែលទ្រង់យាងទៅតាមអាកាស ។