វិរវិបុប្ផិយត្ថេរាបទានទី ៤

ក្បាលទី 60 · ទំព័រ 791

ព្រះលោកនាយក ទ្រង់ធ្វើពុទ្ធដំណើរ ជាមួយនឹងព្រះខីណា ស្រព ១០០០ អង្គ ខ្ញុំកាន់យកផ្កាវិរវិព្រឹក្ស ទៅបូជាដល់ ព្រះពុទ្ធ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំ បានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះវិរវិបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។