អដ្ឋកថាវិរវិបុប្ផិយត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 792

គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៤ ដូចតទៅនេះ បទថា វិរវបុប្ផមាទាយ ឈ្មោះថា វិរវ ព្រោះរងាវ គឺធ្វើសំឡេងច្រើន សំឡេង អធិប្បាយថា ខ្ញុំបានកាន់យកសំណុំផ្កាដែលបានឈ្មោះថា វិរវ ព្រោះរីកក្នុងវេលា ( បក្សី ) រងាវ លើកឡើងបូជាដល់ព្រះពុទ្ធព្រះនាមថា សិទ្ធត្ថៈ ។