កុដិធូបកត្ថេរាបទានទី ៥

ក្បាលទី 60 · ទំព័រ 793

ខ្ញុំជាអ្នករក្សាកុដិ របស់ព្រះមានព្រះភាគ ព្រះនាម សិទ្ធត្ថៈ ខ្ញុំជ្រះថ្លា បានបង្ហុយផ្សែងអប់ដោយដៃរបស់ខ្លួន អស់ កាលទាំងពួង ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះ ជាផលនៃធូបទាន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំ បានប្រតិបត្តិហើយ ។ បានឮថា ព្រះកុដិធូបកត្ថេរមានអាយុ បានសម្តែងនូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។