អដ្ឋកថាកុដិធូបកត្ថេរាបទាន
ក្បាលទី 60 · ទំព័រ 794
គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៥ ដូចតទៅនេះ បទថា កុដិគោបកោ គឺជាអ្នករក្សាសេនាសនៈ ។ បទថា កាលេន កាលំ ធូបេសឹ សេចក្តីថា ខ្ញុំបានអប់ព្រះគន្ធកុដិឲ្យក្រអូប តាមកាលដែលកំណត់ អធិប្បាយថា ខ្ញុំធ្វើព្រះគន្ធកុដិឲ្យមានក្លិនក្រអូបដោយធូប អធិប្បាយថា ខ្ញុំ បានអប់ក្លិនក្រអូបដោយធូប ត្រង់ព្រះគន្ធកុដិរបស់ព្រះមានព្រះភាគ ព្រះនាម សិទ្ធត្ថៈ ដោយក្លិនធូបដែលជះក្លិនក្រអូបតាមកាល ។