បត្តទាយកត្ថេរាបទានទី ៦

ក្បាលទី 60 · ទំព័រ 795

ខ្ញុំមានចិត្តទូន្មានដ៏ក្រៃលែង បានប្រគេនបាត្រដល់ព្រះមហេសី ព្រះនាមសិទ្ធត្ថៈ មានព្រះហបឫទ័យត្រង់ មិនញាប់ញ័រ ដោយលោកធម៌ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានឲ្យទាន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល នៃការថ្វាយបាត្រ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំ បានប្រតិបត្តិហើយ ។ បានឮថា ព្រះបត្តទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។