សត្តសត្តលិបុប្ផបូជកត្ថេរាបទានទី ៨
ក្បាលទី 60 · ទំព័រ 798
ក្នុងកាលនោះ ខ្ញុំបានក្រងផ្កាម្លិះរួតទាំងឡាយ ៧ កម្រង ដាក់លើក្បាល ហើយបូជាដល់ព្រះពុទ្ធ ព្រះនាមវេស្សភូ ព្រះអង្គប្រសើរជាងពួកនរៈ ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុង កាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាផ្កា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះសត្តសត្តលិបុប្ឆបូជកត្ថេរមានអាយុ បាន សម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។