ពិមិជាលបុបិ្ឆយត្ថេរាបទានទី ៩

ក្បាលទី 60 · ទំព័រ 800

ព្រះជិនស្រីសយម្ភូ ព្រះនាមបទុមុត្តរៈ ជាអគ្គបុគ្គល ទ្រង់ប្រកាសនូវសច្ចៈ ៤ សម្តែងនូវអមតបទ គឺព្រះនិព្វាន ។ ក្នុងកាលនោះ ខ្ញុំធ្វើផ្កាពិម្ពិជាលព្រឹក្ស មានប្រមាណច្រើន បូជា ដល់ព្រះពុទ្ធ ទ្រង់ជាធំជាងសត្វជើងពីរ ជាតាទិបុគ្គល ។ ក្នុង កប្បទី ៦៨ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៤ ជាតិ ព្រះនាមកិញ្ជកេសរៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការមាន កម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះពិម្ពិជាលបុប្ផិយត្ថេរមានអាយុ បានសម្តែង នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។