ឧទ្ទាលទាយកត្ថេរាបទានទី ១០
ព្រះសយម្ភូ ទ្រង់ឈ្នះកិលេស មាននាមថា កុក្កុធៈ ស្តេចចេញអំពីព្រៃធំ បានដល់នូវស្ទឹងធំ ។ ក្នុងកាលនោះ ខ្ញុំ មានចិត្តជ្រះថ្លា កាន់យកផ្ការាជព្រឹក្ស ថ្វាយដល់ព្រះសយម្ភូ ទ្រង់ ជាអ្នកសង្រួម មានព្រះហបឫទ័យត្រង់ ។ ក្នុងទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា ផលនៃបុប្ផទាន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះឧទ្ទាលទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។ ឧទ្ទាលទាយកត្ថេរាបទាន ចប់ ឧទ្ទាន តុវរដ្ឋិទាយកត្ថេរាបទាន ១ នាគកេសរិយត្ថេរាបទាន ១ នឡិនទាយកត្ថេរាបទាន ១ វិរវិបុប្ឆិយត្ថេរាបទាន ១ កុដិធូបកត្ថេរាបទាន ១ បត្តទាយកត្ថេរាបទាន ១ ធាតុបូជកត្ថេរាបទាន ១ សត្តសត្តលិបុប្ឆិយត្ថេរាបទាន ១ ពិម្ពិជាលបុប្ផិយត្ថេរាបទាន ១ ឧទ្ទាលទាយកត្ថេរាបទាន ១ មានគាថា ៣៧ ដែលអ្នកប្រាជទាំងឡាយបានគណនាហើយ ។