ថោមកវគ្គោ

ក្បាលទី 60 · ទំព័រ 804

ខ្ញុំជាទេវតា ស្ថិតនៅក្នុងទេវលោក បានស្តាប់ធម៌របស់ ព្រះពុទ្ធ ជាមហេសី ព្រះនាមវិបស្សី មានចិត្តរីករាយ ហើយបាន ពោលនូវវាចានេះថា បពិត្រព្រះអង្គជាបុរសអាជានេយ្យ ខ្ញុំសូម នមស្ការចំពោះព្រះអង្គ បពិត្រព្រះអង្គ ជាបុរសខ្ពង់ខ្ពស់ ខ្ញុំសូម នមស្ការចំពោះព្រះអង្គ ព្រះអង្គសម្តែងនូវអមតបទ គឺព្រះនិព្វាន តែងចម្លងជនច្រើន ( ឲ្យដល់នូវត្រើយ គឺព្រះនិព្វាន ) ។ ក្នុង កប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះដែលខ្ញុំបានពោល វាចា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការសរសើរ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះថោមកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។