ឯកាសនទាយកត្ថេរាបទានទី ២

ក្បាលទី 60 · ទំព័រ 806

ខ្ញុំ ព្រមទាំងភរិយា បានលះបង់នូវភេទនៃទេវតា ហើយមកក្នុងមនុស្សលោកនេះ ប្រាថ្នានឹងធ្វើនូវការកសាង ក្នុង សាសនារបស់ព្រះពុទ្ធដ៏ប្រសើរ ។ មានសាវ័ករបស់ព្រះបទុមុត្តរៈ ឈ្មោះទេវលៈ ខ្ញុំមានចិត្តជ្រះថ្លា បានថ្វាយភិក្ខាដល់ព្រះទេវលៈ នោះ ។ ក្នុងកប្បទី ១ សែន អំពីកប្បនេះ ក្នុងកាលនោះ ព្រោះ ហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា ផលនៃបិណ្ឌបាត ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះឯកាសនទាយកត្ថេរមានអាយុ បានសម្តែង នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។