អដ្ឋកថាចិតកបូជកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 809

គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៣ ដូចតទៅនេះ បទថា អានន្ទោ នាម សម្ពុទ្ធោ សេចក្តីថា ព្រះបច្ចេកសម្ពុទ្ធ ព្រះនាមអានន្ទៈ ព្រោះញ៉ាំងនូវការត្រេកអរ គឺការត្រេកអរឲ្យកើតឡើងដល់មហាជន ។ បទថា អមនុស្សម្ហិ កាន់នេ សេចក្តីថា ទ្រង់បរិនិព្វានហើយក្នុងព្រៃ គឺក្នុង ព្រៃធំ មានពួកអមនុស្សគ្រប់គ្រង គឺអន្តរធានទៅហើយ ដោយអនុបាទិសេសនិព្វានធាតុ បានដល់ ដល់នូវការមើលមិនឃើញ ។ បទថា សរីរំ តត្ថ ឈាបេសឹ សេចក្តីថា ខ្ញុំមកអំពីទេវលោក ក្នុងមនុស្សលោកនេះ បានធ្វើជើងថ្ករហើយ ថ្វាយព្រះភ្លើងព្រះសរីរៈរបស់ព្រះបច្ចេកសម្ពុទ្ធអង្គនោះ ក្នុងព្រៃនោះ ។