សត្តបាដលិយត្ថេរាបទានទី ៥
ក្បាលទី 60 · ទំព័រ 811
ខ្ញុំបានឃើញព្រះសម្ពុទ្ធ មានរស្មីរុងរឿង ដូចផ្កា កណិការ ទ្រង់គង់ត្រង់ចន្លោះភ្នំ ខ្ញុំបានថ្វាយផ្កាច្រនៀង ៧ ទង ដល់ព្រះពុទ្ធ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំ បានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ ជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិ ហើយ ។ បានឮថា ព្រះសត្តបាដលិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។