ឧបាហនទាយកត្ថេរាបទានទី ៦

ក្បាលទី 60 · ទំព័រ 813

ក្នុងកាលនោះ ខ្ញុំឈ្មោះចន្ទនៈ ជាបុត្តរបស់ព្រះសម្ពុទ្ធ ខ្ញុំថ្វាយស្បែកជើងមួយសម្រាប់ ( ដោយបំណងថា ) សូមព្រះអង្គ ញ៉ាំងពោធិញ្ញាណឲ្យសម្រេចដល់ខ្ញុំ ។ ក្នុងកប្បទី ៩១ អំពី កប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយស្បែកជើង ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃស្បែកជើង ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះឧបាហនទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។