អដ្ឋកថាឧបាហនទាយកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 814

គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៦ ដូចតទៅនេះ បទថា អហោសឹ ចន្ទនោ នាម បានដល់ ឈ្មោះថា ចន្ទនៈ ក៏ដោយ អំណាចឈ្មោះតាមដែលដាក់ឲ្យ ។ បទថា សម្ពុទ្ធស្សត្រជោ សេចក្តីថា មុន ពេលដែលលោកជាព្រះបច្ចេសម្ពុទ្ធ ខ្ញុំកើត គឺជាកូនរបស់លោក ។ បទថា ឯកោបហនោ មយា ទិន្នោ សេចក្តីថា ខ្ញុំបានប្រគេនស្បែកជើងមួយគូ ។ បទថា ពោធឹ សម្បជ្ជ មេ តុវំ សេចក្តីថា ដោយការដែលខ្ញុំបានប្រគេន ស្បែកជើងមួយគូនោះ សូមលោកម្ចាស់ឲ្យខ្ញុំបានសម្រេចសាវកពោធិញ្ញាណ ចុះ ។