មញ្ជរិបូជកត្ថេរាបទានទី ៧
ក្បាលទី 60 · ទំព័រ 815
ខ្ញុំធ្វើនូវផ្ការមញ្ជរិព្រឹក្ស ( លើក្បាល ) ហើយដើរទៅកាន់ ច្រក បានឃើញព្រះសម្ពុទ្ធដ៏ប្រសើរ លើសជាងពួកសមណៈ មានពួកភិក្ខុសង្ឃចោមរោមហើយ ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្ត រីករាយ ដោយបីតិយ៉ាងក្រៃលែង ហើយកាន់យកដោយដៃទាំង ពីរ បូជាចំពោះព្រះពុទ្ធ ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះ ហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃ ការបូជាផ្កា ។ ក្នុងកប្បទី ៧៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេច ចក្រពត្តិ ១ អង្គ ជាធំលើផែនដី ព្រះនាមជោតិយៈ ទ្រង់មាន កម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន ប្រតិបត្តិហើយ ។ បានឮថា ព្រះមញ្ជរិបូជកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។