អដ្ឋកថាមញ្ជរិបូជកត្ថេរាបទាន
ក្បាលទី 60 · ទំព័រ 816
គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៧ ដូចតទៅនេះ បទថា មញ្ជលិកំ ករិត្វាន សេចក្តីថា ខ្ញុំកាន់យកប្រអប់ផ្កា គឺប្រអប់ផ្កា ស្រស់ ដើរទៅតាមផ្លូវនោះឯង ។ បទថា ភិក្ខុ សង្ឃបុរក្ខតំ បានដល់ ចោមរោមដោយពួកនៃភិក្ខុ ។ បទថា សមណានគ្គំ ភ្ជាប់សេចក្តីថា ខ្ញុំបាន ឃើញព្រះសម្មាសម្ពុទ្ធដ៏ប្រសើរ ជាងសមណៈទាំងឡាយ គឺជាងភិក្ខុទាំងឡាយ ។ បទថា ពុទ្ធស្ស អភិរោបយឹ សេចក្តីថា កាលខ្ញុំបានឃើញហើយ បានយកដៃទាំងពីរផ្គងលើកផ្កានោះឡើង បូជាដល់ព្រះមានព្រះភាគ ព្រះនាម ថា ផុស្សៈ ។