អដ្ឋកថាបណ្ណទាយកត្ថេរាបទាន
ក្បាលទី 60 · ទំព័រ 818
គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៨ ដូចតទៅនេះ បទថា អលោណបណ្ណភក្ខោម្ហិ សេចក្តីថា ខ្ញុំនាំយកទឹកដោះ និងស្លឹកឈើ ជាដើម មកដើម្បីជាអាហាររស់នៅ ស្ងោរស្លឹកឈើដែលប្រាសចាក រសប្រៃបរិភោគជាអាហារ អធិប្បាយថា ខ្ញុំមានស្លឹកឈើរសមិនប្រៃ ជា អាហារចិញ្ចឹមជីវិត ។ បទថា និយមេសុ ច សំវុតោ សេចក្តីថា សង្រួម ក្នុងសីល ៥ មានវៀរចាកបាណាតិបាតជាដើមជានិច្ច ដែលសត្វលោក និយមសង្រួមហើយ ។ បទថា បត់រាសេ អនុប្បត្តេ គឺកាលដល់វេលា បរិភោគទានអាហារព្រឹក ។ បទថា សិទ្ធត្ថោ ឧបគច្ឆិ មំ សេចក្តីថា ព្រះមានព្រះភាគព្រះនាមសិទ្ធត្ថៈ យាងមករក គឺចូលមកជិតខ្ញុំហើយ ។ បទថា តាហំ ពុទ្ធស្ស បទាសឹ សេចក្តីថា ខ្ញុំបានថ្វាយស្លឹកឈើដែលមិន ប្រៃនោះ ដល់ព្រះមានព្រះភាគអង្គនោះឯង ។