កុដិទាយកត្ថេរាបទានទី ៩
ក្បាលទី 60 · ទំព័រ 819
កាលនោះ ព្រះសម្ពុទ្ធស្តេចទៅក្នុងព្រៃ គង់នៅទៀប គល់ឈើ ខ្ញុំក៏បានធ្វើបណ្ណសាលាថ្វាយដល់ព្រះសម្ពុទ្ធ ទ្រង់ឈ្នះ កិលេស ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះ ហេតុដែលខ្ញុំបានថ្វាយបណ្ណកុដិ ( តូបស្លឹក ) ខ្ញុំមិនដែលស្គាល់ ទុគ្គតិ នេះជាផលនៃការថ្វាយកុដិ ។ ក្នុងកប្បទី ៣៨ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១៦ ជាតិ ព្រះនាមអភិវស្សិដូចគ្នា ក្នុងលោកទាំងមូល ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំ បានប្រតិបត្តិហើយ ។ បានឮថា ព្រះកុដិទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។