អគ្គបុប្ផិយត្ថេរាបទានទី ១០
ខ្ញុំបានឃើញព្រះសម្ពុទ្ធ ទ្រង់មានវណ្ណៈដូចមាស គង់ នៅចន្លោះភ្នំ ទ្រង់ភ្លឺស្វាងដោយរស្មី ដូចអណ្តាតភ្លើង ។ ខ្ញុំកាន់ យកផ្ការុក្ខជាតិ ដែលរីកមុនគេ ហើយចូលទៅរកព្រះសម្ពុទ្ធ ដ៏ប្រសើរជាងពួកនរៈ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បាន បូជាដល់ព្រះពុទ្ធ ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុ ដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ២៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមមិត្តឃាតកៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មាន កម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន ប្រតិបត្តិហើយ ។ បានឮថា ព្រះអគ្គបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។ ឧទ្ទាន ចិតកបូជកត្ថេរាបទាន ១ ចម្បកបុប្ផិយត្ថេរាបទាន ១ ឧបាហនទាយកត្ថេរាបទាន ១ មញ្ជរិបូជកត្ថេរាបទាន ១ បណ្ណទាយកត្ថេរាបទាន ១ កុដិទាយកត្ថេរាបទាន ១ អគ្គបុប្ផិយត្ថេរាបទាន ១ មានគាថា ៤១ ដែលអ្នកប្រាជ រាប់ហើយ ក្នុងវគ្គនេះ ។