អដ្ឋកថាអគ្គបុប្ផិយត្ថេរាបទាន
ក្បាលទី 60 · ទំព័រ 823
គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ១០ ដូចតទៅនេះ បទថា សិខិនំ សិខិនំ យថា សេចក្តីថា ខ្ញុំបានឃើញព្រះមានព្រះភាគ ព្រះនាមសិខី ទ្រង់រុងរឿងដោយព្រះឆព្វណ្ណរង្សី ដែលផ្សាយចេញអំពីព្រះសរីរៈ ដែលជាប្រធាននៃរស្មីក្រៃលែងជាងរស្មីទាំងឡាយ ដូចគ្នានឹងគំនរភ្លើង ដែលឆេះសន្ធោសន្ធៅ ដូច្នោះ ។ បទថា អគ្គជំ បុប្ផមាទាយ សេចក្តីថា ខ្ញុំបានកាន់យកផ្ការុក្ខជាតិរីកមុនគេ លើកឡើងបូជាដល់ព្រះពុទ្ធមានព្រះភាគ ព្រះនាមសិខី ។