អដ្ឋកថាអាកាសុក្ខិបិយត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 825

គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ១ វគ្គទី ២៧ ដូចតទៅ នេះ បទថា ជលជគ្គេ ទុវេ គយ្ញ សេចក្តីថា ខ្ញុំបានកាន់យកផ្កាឈូក ជាដើម ២ ផ្កា ដែលកើតក្នុងទឹក ជាផ្កាដ៏ប្រសើរ ទៅជិតព្រះពុទ្ធ ដាក់បូជា ទៀបព្រះបាទា ១ ផ្កា មួយផ្កាទៀត បានបោះឡើងលើអាកាស ។