អដ្ឋកថាអឌ្ឍចន្ទិយត្ថេរាបទាន
គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៣ ដូចតទៅនេះ បទថា ពោធិយា បទបុត្តមេ បានដល់ ដើមពោធិព្រឹក្សដ៏ប្រសើរ ។ បទថា អឌ្ឍចន្ទំ មយា ទិន្នំ សេចក្តីថា ខ្ញុំបានយកផ្កាជាច្រើនបូជា ដោយ ធ្វើរូបព្រះចន្ទពាក់កណ្តាល ត្រង់ពោធិព្រឹក្សនោះ ។ បទថា ធរណីរុហបទបេ សេចក្តីថា ឈ្មោះថា ធរណី ព្រោះទទួលនូវដើមឈើ ភ្នំ និងរតនៈជាដើម ជាច្រើន បានដល់ ផែនដី ។ ឈ្មោះថា ធរណីរុហ ព្រោះដុះឡើង ហើយ តាំងនៅលើផែនដី ។ ឈ្មោះថា បទប ព្រោះផឹកទឹកដោយឫស គឺគល់ ដើម ហើយផ្សាយទៅតាមដើម និងប្រគាបជាដើម ធរណីរុហ សព្ទ និង បទប សព្ទ រួមជា ធរណីរុហបទប អធិប្បាយថា ខ្ញុំបានយកផ្កាបូជា ត្រង់ដើមពោធិព្រឹក្សនោះ ។ ទីបទាយកត្ថេរាទានទី ៤ ក្នុងកាលនោះ ខ្ញុំកើតជាទេវតា ចុះមកកាន់ផែនដី មាន ចិត្តជ្រះថ្លា បានថ្វាយប្រទីប ៥ ដោយដៃរបស់ខ្លួន ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយ ប្រទីប ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយប្រទីប ។ ក្នុងកប្បទី ៥៥ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១ អង្គ ជាម្ចាស់ ផែនដី ព្រះនាមសមន្តចក្ខុ ទ្រង់មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះទីបទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។ ទីបទាយកត្ថេរាទាន ចប់ ទីបទាយកត្ថេរាទាន