អដ្ឋកថាវិឡាលិទាយកត្ថេរាបទាន
ក្បាលទី 60 · ទំព័រ 833
គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៥ ដូចតទៅនេះ បទថា ហិមវន្តស្សាវិទូរេ បានដល់ ក្បែរហិមវន្តបព៌ត ។ បទថា រោមសោ នាម បព្វតោ សេចក្តីថា មានភ្នំឈ្មោះរោមសៈ ព្រោះដេរដាសដោយ ស្បូវភ្លាំងជាដើមសុទ្ធៗ មិនមានដើមឈើ និងវល្លិគ្របដណ្តប់ ។ បទថា តម្ញិ បព្វតបទម្ហិ បានដល់ ត្រង់ជើងភ្នំនោះ ។ បទថា សមណោ ភាវិត្រិន្ទិយោ សេចក្តីថា សមណៈដែលមានបាបស្ងប់រម្ងាប់ហើយ ជាអ្នក មានកិលេសស្ងប់ហើយ មានឥន្ទ្រិយចម្រើនហើយ គឺរក្សាឥន្ទ្រិយ មានចក្ខុន្ទ្រិយ ជាដើមបានយ៉ាងល្អ ។ ម្យ៉ាងទៀត អធិប្បាយថា សមណៈអ្នកចម្រើនឥន្ទ្រិយ គឺចម្រើនឥន្ទ្រិយ មានសទ្ធ្រិន្ទិយជាដើមបានយ៉ាងល្អ អធិប្បាយថា ខ្ញុំបាន កាន់យកដំឡូងដៃខ្លា ថ្វាយដល់ព្រះសមណៈអង្គនោះឯង ។