ជវហង្សកត្ថេរាបទានទី ៧

ក្បាលទី 60 · ទំព័រ 835

កាលនោះ ខ្ញុំត្រាច់ទៅក្នុងព្រៃ ក្បែរឆ្នេរស្ទឹងចន្ទភាគា បានឃើញព្រះពុទ ព្រះនាមសិទ្ធត្ថៈ និមន្តទៅព្ធដ៏អាកាស ។ ខ្ញុំ ផ្គងអញ្ជលី ហើយក្រឡេកមើលព្រះមហាមុនី ហើយញ៉ាំងចិត្ត របស់ខ្លួនឲ្យជ្រះថ្លា បានថ្វាយបង្គំព្រះលោកនាយក ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយបង្គំនូវព្រះនរាសភៈ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយបង្គំ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះជវហង្សកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។